ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងអស់ជានិច្ចជាការ,,,
ភ្នំពេញ៖នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយដល់លោក លោកស្រីស្នងការរងទាំងអស់ ត្រូវចុះដោយផ្ទាល់តាមគ្រប់គោលដៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ដេីម្បីផ្តល់ជូនជាទឹកបរិសុទ្ធ ភេសជ្ជ: និងថវិកាមួយចំនួនផ្តល់ជូនកម្លាំងតាមគ្រប់គោលដៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសលោក លោកស្រីស្នងការរង ទាំងអស់ ត្រូវនាំយកមតិណែនាំរបស់ឯកឧត្តមស្នងការ ដល់មន្ត្រីប្រចាំការតាមគ្រប់គោលដៅទាំងអស់ត្រូវជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដេីម្បីកាត់បន្ថយការកកស្ទះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចំណែកតាមអធិការដ្ឋាននគបាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ។ ឯកឧត្តមស្នងការបានបញ្ជាក់បន្ថែមថា មន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ច តួនាទីឲ្យបានល្អ បង្ហាញអាកប្បកិរិយា និងសម្តីឲ្យបានសមរម្យ ជាពិសេសត្រូវតែធ្វេីអនាម័យនៅកន្លែងការងារឲ្យបានស្អាត ដេីម្បីបង្ការ និងទប់ស្កាត់រាល់ជំងឺផ្សេងៗកុំឲ្យកេីតមានឡេីង ៕
No comments