លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងជំនាញពាក់ព័ន្ធចុះពន្លត់អគ្គីភ័យកើតឡើងក្នុងផ្សារសំរោងយោង,,,,,
ខេត្តតាកែវ ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤៦នាទី មានអគ្គិភ័យមួយកើតឡើងបណ្តាលឱ្យឆេះផ្សារសំរោងយ៉ោង ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ខូចខាតតូបលក់ដូររបស់អាជីវករក្នុងផ្សារចំនួន២៣០តូប ក្នុងចំណោម២៦០តូប(ខូចខាតទាំងស្រុង) ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងជំនាញពាក់ព័ន្ធប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២៧គ្រឿង ក្នុងនោះ ៖ រថយន្តស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន១១គ្រឿង -ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០២គ្រឿង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន០២គ្រឿង រថយន្តរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យចំនួន០៤គ្រឿង កងពលតូចលេខ៧០ចំនួន០៣គ្រឿង កសិដ្ឋានសូម៉ាចំនួន០១គ្រឿង រថយន្តរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន០២គ្រឿង រថយន្តរបស់ចំការម្រេចបញ្ញា ០១គ្រឿង និងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ទើបអាចគ្រប់គ្រងបាននៅវេលាម៉ោង២១និង៣០នាទី នឹងមិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញផ្សារឡើយ។មូលហេតុៈ តាមការសន្និដ្ឋានគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
No comments