សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្តទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឈានទៅដល់ធ្វើការឃាត់ខ្លួនបុរសម្នាក់និងថ្នាំញៀនមួយចំនួន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១០ និង១០នាទី ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការងអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឈួន គីមហួត ភេទប្រុស អាយុ៣៧ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិដីក្រហម ឃុំអន្លុងលៀប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក ម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំ ស្មើនឹងទម្ងន់២០៦៤ក្រាម. ជាងពីរគីឡូក្រាម. រថយន្ត០១គ្រឿងម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3600 និងសម្ភារៈមួយចំនួន ហើយបញ្ជូនមកបញ្ជាការ អាវុធហត្ថ ខេត្តដើម្បីធ្វើការសាកសួរ។

លោកវសេនីយ៍ឯក ជា តារា បានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តវិធានការញុះញង់ ឱ្យលក់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រោយពេលសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក តេង សាម៉ៃ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រួមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថការ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមត្រួតពិនិត្យលើវត្ថុតាងគ្រឿងញៀនដែលដកហូតបាន។ ក្នុងឱកាសផងដែរឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០០០$ សហរដ្ឋអាមេរិក ជាការលើកទឹកចិត្តដល់កងកម្លាំងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕









No comments