សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពុទ្ធោលោកអើយ!បុរសម្នាក់ស្រវឹងស្រាដុតផ្ទះខ្លួនឯងគ្មានសល់,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ធំ៖បុរសម្នាក់គឺជាម្ចាស់ផ្ទះស្រវឹងស្រាបណ្ដាញឱ្យដុតផ្ទះខ្លួនឯងគ្មានសល់ឆេះទាំងស្រុងហេតុការនេះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៣០ នាទី។

មានករណីអគ្គិភ័យឆេះផ្ទះ ០១ខ្នងស្ថិតនៅភូមិ ត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។បើយោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ឈ្មោះ ឡាញ់ ផុន ភេទ ស្រី អាយុ ៤៩ ឆ្នាំ ។ប្រភេទសំណង់ ផ្ទះធ្វើអំពីឈើ ទំហំ ០៧ម៉ែត្រx០៨ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា ។

សំភារៈខូចខាតឆេះផ្ទះមួយខ្នងទាំងស្រុង.ប្រាក់រៀលចំនួន ២លានរៀល .ប្រាក់បាតចំនួន៨០០បាត .ខ្សែកមាសចំនួន ០២ខ្សែស្មើ ០៧ជី .ខ្សែកផ្លាកទីនចំនួន០២ខ្សែស្មើ ០៩ជី កងដៃផ្លាកទីនចំនួន០១កងស្មើ០១ជី.ក្រវិលផ្លាកទីនចំនួន ០១គូស្មើ ០១ជី.ម៉ូតូចំនួន ០១គ្រឿង .រទេះគោ(កង់ឡាន) ចំនួន០១ .អង្ករចំនួន ០១បេ.ស្រូវចំនួន ៥បេ .ធុងទឹកកកធំចំនួន០២. ផ្ទាំងសូឡា និងអាគុយចំនួន០១ .ទូរទស្សន៍ចំនួន០១គ្រឿង.ទូរស័ព្ទចំនួន ០២គ្រឿង.ឯកសារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

មូលហេតុបណ្តាលអោយឆេះផ្ទះឈើផ្ទះមួយខ្នងនេះទាំងស្រុងមកពីឈ្មោះ សោម ចុង អាយុ ៤៩ ឆ្នាំត្រូវជាប្តីផឹកស្រាស្រវឹងមានជំងឺសរសៃប្រសាទដុតផ្ទះខ្លួនឯង៕






No comments