សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែតបន្ត ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ គ្រឿងចក្រ ដែលកំពុង ស្ថាបនាផ្លូវដីធម្មតា ទៅជាផ្លូវក្រាលថ្មមិច ជូនប្រជាពលរដ្ឋ,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃសៅរ៍ ៣ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក កែវ ដារ៉ារស្មី អភិបាលរងក្រុង • លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១នៃសង្កាត់ ប៉ោយប៉ែត បានដឹកនាំក្រុមការងារ អាជ្ញាធរសង្កាត់ ភូមិ នាំយកគ្រឿង ចក្រ ចុះ ជួសជុល ស្ថាបនា ផ្លូវដី ធម្មតា ទៅជា ផ្លូវក្រាលថ្មមិច ចាប់ពីចំណុច ផ្លូវជាតិលេខ៥ ចូលមកក្នុងភូមិសុខសាន្ត វត្តរតន:សុខសាន្ត (ហៅវត្តអូរខៃដន) ដែលមានប្រវែងសរុប ៥៩០០ម៉ែត្រ ។

ហើយសម្រាប់ថ្ងៃនេះ ក្រុមការងារ និងគ្រឿងចក្រ ក្រោមការដឹកនាំផ្ទាល់ ពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានស្ថាបនា ចាក់ក្រាលថ្មមិច បានប្រវែង សរុប ជាង ១០០០ម៉ែត្រ ។

សូមបញ្ជាក់ថា ជំហានដំបូង ផ្លូវលំ១ខ្សែដែល កំពុងស្ថាបនា នេះ បើគិតចាប់ពីផ្លូវជាតិលេខ៥ បត់ចូលមកផ្លូវមុខវត្តរតន:សុខសាន្ត (ហៅវត្តអូរខៃដន) មានប្រវែងសរុប ៤៩០០ម៉ែត្រ ប៉ុន្តែ ដោយមើលឃើញនូវបញ្ហា ទុក្ខលំបាក របស់ បងប្អូន ប្រជាពលរដ្ឋ ក្នុងភូមិ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានសម្រេច ជួយជុស ផ្លូវក្នុងភូមិ ដោយ ក្រាលថ្មមិច ចំនួន១០០០ម៉ែត្របន្ថែម ជាមួយគ្នានោះ លោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត ដែលជឿរទុកចិត្ត កាដឹកនាំ លោកអភិបាលក្រុង ក៏បានជួយឧបត្ថម្ភ ថ្មមិច សម្រាប់ស្ថាបនាផ្លូវលំក្នុងភូមិ ដែលមានប្រវែងសរុប ជាង១០០០ម៉ែត្រ នោះ ។

ជាក់ស្ដែងផ្លូវ ចូលមកក្នុងភូមិសុខសាន្ត វត្តរតន:សុខសាន្ត (ហៅវត្តអូរខៃដន) ដែលមានប្រវែងសរុប ៥៩០០ម៉ែត្រ នេះ ក្រុមការងារ គ្រឿងចក្រ និងថ្មមិច លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានស្ថាបនា រួចរាល បូកទាំងថ្ងៃនេះ បានប្រវែងសរុប ជាង២០០០ម៉ែត្រ រួចនៅសល់ ជិត៣០០០ម៉ែត្រ ទៀត លោក អភិបាល នៅបន្ត ដាក់គ្រឿងចក្រ ស្ថាបនា រហូត គ្រប់ចំនួន ដូចបានគ្រោងទុក រួចរាល់ជាស្ថាពរ ទើបបន្ត ទៅស្ថាបនាផ្លូវផ្សេងៗ ទៀត ក្នុងក្រុងប៉ោយប៉ែត ៕











No comments