សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា បានបន្តផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ៣៥គ្រួសារទៀត ក្នុងបរិបទមេរោគកូវីដ១៩,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និងមន្រ្តី
នាល្ងាចថៃ្ងព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ
បានអញ្ជើញចុះប្រគល់ជូនអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតសរុបចំនួន ៣៥គ្រួសារ ទៀត មកពីតាមបណ្តាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកប្រធានកិត្តិយសអនុសាខាក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ៣៥គ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅក្នុងដំណាក់កាលនៃការរីករាលដាលនៃមេរោគកូវីត១៩ អំពីការយកចិត្តទុកដាក់សំអាតអនាម័យឲ្យបានខ្ពស់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ ផងដែរ ។

អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាននាពេលនេះ រួមមាន អង្ករចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, ទឹកត្រី ០១យួរ, មី ០១កេស, ទឹកស៊ីអ៊ីវ ០១យួ, ថ្នាំដុសធ្មេញ ០១ឡូ និងថវិកាចំនួន ២០,០០០រៀល ផងដែរ ។












No comments