បុរសម្នាក់ដែលធ្វើសកម្មភាពប្លន់ដ៏កក្រើកនៅក្នុងរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនបានហើយ,,,,
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលជាមុខសញ្ញាធ្វើសកម្មភាពប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញត្រូវបានកម្លាំងនៃសមត្ថកិច្ចក្រុងបាត់ដំបងធ្វើការឃាត់ខ្លួនបានហើយត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត រួមទាំងមន្ត្រីមូលដ្ឋានផង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហេតុការណ៍នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២០វេលាម៉ោង១១នឹង១ននាទីថ្ងៃត្រង់ ខណៈពេលដែលជននេះ បានព្យាយាមរត់មកសំងំលាក់ខ្លួននៅផ្ទះបងប្អូន ដែលស្ថិតក្នុង ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង។
បើតាមការអោយដឹងពីមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានប្រាប់ថា៖ជាមុខសញ្ញាប្លន់ប្រដាប់អាវុធនេះឈ្មោះ ណយ សុផាន់ ហៅ(អាប៉ាន់) អាយុ២១ឆ្នាំ រស់នៅភូមិក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងមន្ត្រីជំនាញដកហូតរួមមាន៖ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1IB-7320 ចំនួន ០១ គ្រឿង ។
បើតាមមន្ត្រីដដែលបានបញ្ជាក់ថា៖ជននេះត្រូវបានចាប់ខ្លួនតាមរយៈក្មេងប្រុសម្នាក់ដែលជននេះប្រើឲ្យទៅដកលុយជំនួសនៅកន្លែង«វីង» ដែលជននេះប្រាប់ឲ្យមិត្តស្រីរបស់ខ្លួននៅភ្នំពេញវេរឲ្យចំនួន១០ម៉ឺនរៀល។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យនេះ បានទទួលស្គាល់ចំពោះសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តជាមួយនឹងបក្សពួក តែជននេះអះអាងថា ខ្លួនមិនមែនជាមេខ្លោង ក្រុមប្លន់ប្រដាប់អាវុធទេ។
បើតាមមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌបានប្រាប់ថា ឈ្មោះណយ សុផាន់ ហៅប៉ាន់ នេះ រួមជាមួយគូកនប៉ុន្មាននាក់ទៀត ដែលបានចាប់ខ្លួនក្រោយពេលកើតហេតុ គឺពួកគេបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូអ្នកដំណើរនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្ដាខេត្តមួយចំនួនទៀត នៅជាយរាជធានី មិនតិចជាង១០លើកឡើយ។
ក្រុមនេះ បានប្រើប្រាស់កាំភ្លើងខ្លីភ្ជង់ប្លន់ ឬជិះធាក់ម៉ូតូជនរងគ្រោះផ្ដួល រួចភ្ជង់ប្លន់តែម្ដង។ ប៉ុន្តែការចេញប្លន់ចុងក្រោយនេះ ក៏ត្រូវកម្លាំងជំនាញតាមចាប់បានប៉ុន្មាននាក់ ជាបន្តបន្ទាប់ តែជនឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ នេះបានរត់គេចមកសម្ងំលាក់ខ្លួននៅ ទឹកដីឃុំស្នឹង ស្រុកបាណន់ ហើយកម្លាំងជំនាញ ធ្វើការស៊ើបអង្កេតរហូតកំណត់បាននូវមុខសញ្ញាប្លន់ដ៏កក្រើកនេះ ទើបកម្លាំងនាយកដ្ឋាន សុំកិច្ចសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត និង កម្លាំងប៉ុស្ដ៏រដ្ឋបានស្នឹង ស្រាវជ្រាវដល់មូលដ្ឋានដែលជននេះពូនសម្ងំ រហូតឈាន់ដល់ការបង្ក្រាបបានតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន កម្លាំងការិយាល័យជំនាញខេត្ត បានប្រគល់ជនសង្ស័យឲ្យទៅកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី៕
No comments