លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍ សែនជ័យ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងអធិការដ្ឋាននគរបានខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ,,,,
ភ្នំពេញ៖នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ប៊នឹង០០នាទីព្រឹក លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីសំណេះ សំណាល សួរសុខទុក្ខ ដល់កងកម្លាំងអធិការដ្ឋាននគរបានខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបានណែនាំអោយកម្លាំងទាំងអស់ថែរក្សាសុខភាពអោយបានល្អ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ ។
ក្នុងនោះដែរ លោកអភិបាល បានឧបត្ថម្ភភេសជ្ជះ ព្រមទាំងថវិការមួយចំនួនជូនដល់នគរបាលខណ្ឌចំនួន ២៦៤នាក់៕
No comments