សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សូមគោរពនិងកោតសរសើរដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតក្រោយពីទទួលព័ត៌មានថាគ្រួសារអ្នកសារព័ត៌មានម្នាក់កំពុងតែមានជំងឺឈឺរួមគ្នាលោកបានដឹកនាំមន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែតចុះសួរសុខទុក្ខនិងឧបត្ថម្ភគ្រឿងបរិភោគមួយចំនួន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ ក្រោយពីរបាន ចុះពិនិត្យ ការឈួសឆាយផ្លូវ នៅភូមិចាន់គីរីរួចមក លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ទទួលបានព័ត៌មានថា មានអ្នកសារព័ត៌មានម្នាក់កំពុងតែមានជម្ងឺ ឈឺរួមគ្នាជាមួយនិងកូនប្រុស  ហើយនៅពេលនោះ លោក ក៍បានឈ្លៀតពេល វេលាចូលសួរសុខទុក្ខ  អ្នកសារព័ត៌មានភ្លាមក្នុងនាម ជាអភិបាលក្រុងដែល យកចិត្តទុកដាក់ពីផលវិបាករបស់ពលរដ្ឋ ក៍ដូចជាស្ថាប័នផ្សេងៗជំវិញក្នុងក្រុងប៉ោយប៉ែត   ។

លោក មុត សារុន ជាភ្នាក់ងារ យកព័ត៌មាន អោយការសែត កោះសន្តិភាព  ដែលបច្ចុប្បន្ន នេះ លោក មុតសារុន និងកូនប្រុសរបស់លោក កំពង់មានជម្ងឺ (ឈឺ)  រីឯម្តាយបង្កើតរបស់លោកគ្រោះថ្នាក់បាក់កដៃខាងឆ្វេង ហើយប្រពន្ធរបស់លោកសំរាកក្នុងមន្ទីរពេទ្យនឹងកូនប្រុសរបស់លោក,ហើយក្នុងនោះផងដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៍នាំយក ថវិកាបន្តិចបន្តួច និងអង្ករផ្តល់ជូន លោកមុត សារុនផងដែរ  ។ ទឹកចិត្ត របស់អភិបាលក្រុង  មួយរូប នេះតែងតែយកចិត្តទុកដាក់ផ្តល់នៅកំលាំងចិត្ត ជួយ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបនៅផលវិបាកគ្រប់មជ្ឈដ្ឋាន ។











No comments