ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីសម្ភោធអាគារ និងសមិទ្ធផលនានារបស់ ស្នងការដ្ធាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង,,,,,
ខេត្តត្បូងឃ្មុំ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សា អភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្ត មន្ដ្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមរបាយការណ៍ សាងសង់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបង្ហាញថា ទីតាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦៥.០០៤ម៉ែត្រការ៉េ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ១ គីឡូម៉ែត្រ ពីសាលាខេត្តត្បូងឃ្មុំ ដែលកាលពីអំឡុងពេលប្រមាណជាង០២ឆ្នាំមុន ភូមិសាស្ដ្រនេះពោរពេញទៅដោយចំការម៉ៃសាក់ហ៊ុព័ន្ធដោយព្រៃស៊ុបទ្រុប គ្មានហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវថ្នូល់ ពិបាកធ្វើដំណើរឆ្លងកាត់ ដោយមានតែផ្លូវលំតូចមួយប៉ុណ្ណោះ។
No comments