Breaking News

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមប្រជុំ​ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមប្រជុំ​ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

ដោយមានការចូលរួមពីឯកឧត្ដមលោកជំទាវ អភិបាលរងរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្ដមប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ

ដើម្បីចូលរួមទប់ស្កាត់ភាពអសកម្មមួយចំនួនក្នុងមូលដ្ឋាន ជាពិសេសកិច្ចការការពារសន្តិសុខ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ និងអំឡុងពេលថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ​ ៕







No comments