សមត្ថកិច្ចចរាចរណ៍ស្រុកគាស់ក្រឡ អប់រំក្រុមតៃកុង ឡានដឹកថ្ម ដឹកដី ធ្វើផ្លូវជាតិលេខ៥ ជាលើកទីពីរ,,,,
ខេត្តបាត់ដំបង៖លោក ផល សារី មេឃុំ ធិបតី ដឹកនាំនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ គាស់ក្រឡ បានចុះឃាត់និងអប់រំ ក្រុមតៃកុងឡាននៅវេលាម៉ោង១០ និង ០០ នាទីនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះ ដឹកថ្ម ដឹកដីឈ្មោះ ណិប ម៉េងគ្រុប ជាលើកទីពីរ ក្រោយមានហេតុការ បើកបរធ្វេសប្រហែស បណ្តាលឲ្យដុំថ្មធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ បង្ករការភ័យខ្លាច ដល់ពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជាតិ។
សូមបញ្ជាក់ថា ហេតុការធ្លាក់រាយប៉ាយ ដុំថ្មនេះ កើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវមួយកន្លែងឋិតក្នុងភូមិ សំរោង ឃុំ ធិបតី ស្រុកគាស់ក្រឡ។
បើយោងតាមរបាយណ៍ របស់លោក ផល សារី បានឲ្យដឹងថា រថយន្តដែលបានដឹកថ្មហើយបណ្តាលឲ្យធ្លាក់រាយប៉ាយកាលពីថ្ងៃទី២២ ម្សិលមិញនេះ គឺដោយសារ ដាច់គន្លឹះរបាំងផ្នែកខាងក្រោយនៃរថយន្ត ។
ក្នុងនោះលោក ផល សារី បានបន្ថែមថា នេះក៏ជាកំហុសរបស់តៃកុងរថយន្តផងដែរ ព្រោះមិនលើកបើកបររថយន្ត មិនត្រួតពិនិត្យឲ្យបានម៉ត់ចត់។
ដោយយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងហេតុការណ៍នោះ ដុំថ្ម បានធ្លាក់ចំរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមក្រោយរថយន្តដឹកដី ដឹកថ្មនោះផងដែរ តែមិនបណ្តាលឲ្យរងការខូចខាត ធ្ងន់ធ្ងរនោះទេ ហើយក៏មិនបង្កររបួសស្នាមដល់អ្នកបើកបរដែរ ។
បើតាមសំដីមហាជនបានលើកមតិថា នេះសំណាងហើយដែលដុំថ្មធ្លាក់ចំរថយន្ត បណ្តាលឲ្យខូចខាតតិចតូច ចុះបើធ្លាក់ចំក្បាលពលរដ្ឋ ដែលកំពុងជិះម៉ូតូ ជិះកង់ វិញនោះ ប្រហែលជាមិនរស់ទេមើលទៅ ។
ដូច្នេះអាជ្ញាធរ និង សមត្ថកិច្ច គួរតែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការត្រួតពិនិត្យ ឲ្យបានជាប្រចាំ ចំពោះ សកម្មភាពតៃកុងឡានដឹកថ្មនិង ត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមច្បាប់ដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសកម្ពុជា។
ប្រសិនបើ ពួកគាត់នៅតែបំពាន មិនស្តាប់តាមការណែរបស់អាជ្ញាធរមានសមត្ថកិច្ច និង បំពានច្បាប់ចរាចរណ៍ផ្លូវគោក គួរតែអនុវត្តន៍ ច្បាប់ចំពោះបុគ្គលដែលបានប្រព្រឹត្តនោះ ដើម្បីអនុវត្តន៍ច្បាប់ ឲ្យមានប្រសិទ្ធភាព និង ជាការប្រមានដល់បុគ្គលមួយចំនួនទៀត កុំឲ្យយកគំរូតាម៕
No comments