សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចចុះឆែកឆេរសណ្ឋាគារមួយកន្លែង ឃាត់ខ្លួនជនជាតិចិន ដែលរស់នៅខុសច្បាប់ ២២នាក់នៅខេត្តមណ្ឌលគិរី,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានចុះឆែកឆេរសណ្ឋាគារមួយកន្លែង ក្នុងខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនជាតិចិន ដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ចំនួន ២២នាក់ ខណៈ១៩នាក់ គ្មានលិខិតឆ្លងដែន។

ការឆែកឆេរបានធ្វើឡើង នៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលបណ្តាញព័ត៌មាន ទទួលបាន ឲ្យដឹងថា ផែនការងារអន្តោប្រវេសន៍ បានសហការជាមួយ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាន​នគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក អ៊ាង សុគន្ធ​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ធ្វើការឆែកឆេរសណ្ឋាគារមណ្ឌលគិរី ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ​ ដែលជនជាតិចិនបានជួល។

កម្លាំងសមត្ថកិច្ច បានរកឃើញជនជាតិចិនចំនួន ២២នាក់​ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៣នាក់ និង គ្មានលិខិតឆ្លងដែនចំនួន ១៩នាក់។

បន្ថែមលើនេះ សមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងរួមមាន៖

*កុំព្យូទ័រ ចំនួន ៣៤គ្រឿង
* Laptop ចំនួន ០៦គ្រឿង
*USB Flash Drive ចំនួន ០៩គ្រឿងស៉ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន ១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)
* ក្តារចុចកុំព្យូទ័រ ចំនួន ២៣គ្រឿង
* រ៉ូឡូភ្លើង ចំនួន ១៥គ្រឿង
* ដុំ Wifi ចំនួន ០៧គ្រឿង
* ឆ្នាំងសាកទូរស័ព្ទ មួយចំនួនធំ
* ទូរស័ព្ទដៃ ចំនួន ១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ ០៨គ្រឿង កំពុងប្រើ ១២៧គ្រឿង)
* ប្រាក់ ៤៤៥ដុល្លារអាមេរិក។

បច្ចុប្បន្ន ជនជាតិចិនទាំង ២២នាក់ និងសម្ភារខាងលើត្រូវបានជំនាញយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំអនុវត្តន៍តាមនីតិវិធី៕







No comments