លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសមាជិកក្រុមប្រឹក្សាក្រុង រួមជាមួយ សប្បុរសជន នាំយកចង្ហាន់ នឹងទេយ្យវត្ថុ,,,,
ខេត្តបន្ទាយមានជ័យ៖ ដោយមានសទ្ធា ជ្រះថ្លាក្នុង វិស័យព្រះពុទ្ធសាសនា ដើម្បីឧទ្ទិស ចំណែកកុសលផលបុណ្យ ជូនទៅញាតិ ៧សន្តាន ដែលបានទម្លាយខន្ធទៅកាន់បរលោកហើយ ក៏ដូចជាដឹកនាំបង្ហាត់បង្ហាញឱ្យកូនចៅជំនាន់ក្រោយជាអ្នកបន្តវេនស្គាល់បុណ្យបាប និងចេះធ្វើបុណ្យទៀនផងនោះ នៅថ្ងៃអាទិត្យ ៥ កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះ លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោកស្រី យូ គីមហ៊ាង ជាភរិយា ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី រួមនឹងមិត្តៗ ជាម្ចាស់ទាន ដើមបុណ្យបានរៀបចំ នាំយកចង្ហាន់ រួមនឹងទេយ្យវត្ថុ ព្រមទាំងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទរលំជ្រៃ ។
នៅក្នុងឱកាសនោះផងដែរ ក៏មានវត្តមានអញ្ជើញចូលរួមជាកិត្តិយស ពី ឧបាសិកា តាន់ អ៊ូសឿម • លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោកស្រី វី សាវឿន ជាភរិយា ព្រមទាំងអ្នកម្តាយ បុត្រា-បុត្រី និងចៅប្រុស-ចៅស្រី • លោកឧកញ៉ា ឡាច ប៊ុនលីម និងលោកជំទាវ ព្រមទាំងសប្បុរសជន និងញាតិព្រះធម៌ក្រុងប៉ោយប៉ែត ជាច្រើននាក់ផងដែរ ។
No comments