សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការស្រុកស្វាយអន្ទរធ្វើការឃាត់ខ្លួនក្រោយពីប្រជាពលរដ្ឋរាយការណ៍ធ្វើសកម្មភាពគោសទ្វារថយន្តលួចលុយ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តព្រៃវែង៖​ជនជាតិចិន២នាក់ធ្វើសកម្មភាពគោសទ្វារថយន្តលួចលុយហើយបើកម៉ូតូរត់គេចត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការស្រុកស្វាយអន្ទរបានបើករថយន្តដេញតាមចាប់ឃាត់ខ្លួនបាន២នាក់។

ហេតុការណ៍កើតហេតុនៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២០វេលាម៉ោង១២ នឹង៧នាទីចំណុចរង្វង់មូលស្វាយអន្ទរ ប្រជាពលរដ្ឋបានរាយណ៍ការមកសមត្តកិច្ចថាមានចោរមានគ្នាចំនួន៤នាក់បានឡើងគាស់ទ្វារឡានដឹកស្រូវយកលុយហើយត្រូវបានបងប្អូននិងម្ចាស់ឃើញទាន់ស្រែកឆោឡោ ពេលនោះជនសង្ស័យបើកម៉ូតូរត់។

លោកវរសេនីយឯក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមានករណីចោរលួចភ្លាមៗនោះ។

លោកអធិការបានដឹកនាំកម្លាំងសមត្ថកិច្ចដោយផ្ទាល់ហើយក៏បានជួបហេតុការណ៍បើករថយន្ដដេញតាមជនសង្ស័យរហូតដល់ចំណុចកើតហេតុក៍បានជួបជនសង្ស័យ២នាក់កំពង់ជិះម៉ូតូម៉ាកC125ពណ៏ខ្មៅផ្លាកលេខភ្នំពេញCI.9767ជិះចូលក្នុងផ្សារឈូកមាសពេលឃើញសមត្តកិច្ចជនសង្ស័យបានជិះម៉ូតូរត់គេចរហូតដល់ប៉ុស្តិ៍ព្រៃខ្លាជនសង្ស័យបានគេចមកបុកនិងរថយន្តសមត្តកិច្ចដែលកំពុងដេញ បណ្តាលអោយដួលរងរបួសម្នាក់បាក់ភ្លៅខាងស្តាំបញ្ជូនទៅមន្ទីរបង្អែកខេត្តព្រៃវែង។

ម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរជនសង្ស័យ ទាំង២នាក់ជាជនជាតិចិន។

១.ឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ32 ឆ្នាំ​ ភូមិកានថាង ឃុំធីងធ័ន ស្រុកលាវជាំង ខេត្តគង់សុី  ឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុកស្វាយអន្ទរ

២.​ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ35ឆ្នាំភូមិផានសឿ ឃុំជីងធ័ន ស្រុកលាវជាំង ខេត្តគង់សុី ដេកពេទ្យខេត្តព្រៃវែងរួមនិង បក្សពួកមា្នក់ទៀតឈ្មោះធុង ជាន ភេទអាយុ30ឆ្នាំ នៅផ្លូវយ៉ុងអាន២៧ ឃុំអីភីង ស្រុក
អ៉ីភីង ខេត្តគង់ស៉ី បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចកំពង់ទាក់ទងរកនាក់ចេះភាសាចិនដើម្បីបកប្រែរកសាងសំណុំរឿងបញ្ជូនទៅការិយា ល័យជំនាញនគរបាលខេត្តព្រៃវែង។









No comments