លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ប៉ោយប៉ែត ដែលមាន លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតដឹកនាំអាជ្ញាធរសង្កាត់ប៉ោយប៉ែតដើម្បីជួសជុលស្ដារប្រព័ន្ធលូ និងស្ថាបនា ផ្លូវបេតុងរួចរាល់ ប្រវែង៥៣០ម៉ែត្រ ក្នុងភូមិបាលិលេយ្យ២,,,,,
ខេត្តបន្ទាយមានជ័យ៖ ដោយមានការណែនាំ ចង្អុលបង្ហាញ ពី លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ប៉ោយប៉ែត ដែលមាន លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក វ៉ា ជឹមណារ៉េត ចៅសង្កាតរង់់ចៅរងទី១ នៃសង្កាត់ប៉ោយប៉ែត លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត លោកស្រី ថេង សុផារី មេភូមិបាលិលេយ្យ២ បានចុះសម្របសម្រួលជួសជុលផ្លូវ និង ចាក់ផ្លូវ បេតុងថ្មី ឡើងវិញ ស្ថិត ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប្រវែងសរុប៥៣០ម៉ែត្រ ។នៅប៉ុន្មានថ្ងៃនេះ អាជ្ញាធរសង្កាត់ប៉ោយប៉ែត ស្ថាបនា បានប្រវែង សរុប ចំនួន ១៣០ម៉ែត ហើយ ។
ជាក់ស្ដែងនៅរសៀលថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក វ៉ា ជឹមណារ៉េត ចៅសង្កាតរង់់ចៅរងទី១ នៃសង្កាត់ប៉ោយប៉ែត • លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត • លោកស្រី ថេង សុផារី
បានដឹកនាំក្រុមការងារអភិវឌ្ឍន៍ សង្កាត់ប៉ោយប៉ែត ចុះស្ថាបនា ចាក់បេតុង បានប្រវែង ៥០ម៉ែត្រ បន្ថែម និងបន្ត ស្ថាបនា អោយបាន គ្រប់ប្រវែង ដែលបាន គ្រោងទុក ។
សូមរម្លឹកថា កំណាត់ផ្លូវ បេតុង ដែលកំពុងស្ថាបនា នេះ ពីមុនឱ្យ តែមាន ភ្លៀងធ្លាក់ គឺ នឹងមានទឹកដក់ ជន់លិច យ៉ាងតិច៣ថ្ងៃ ប៉ុន្តែក្រោយពេលជួសជុលស្ដារប្រព័ន្ធលូ រួច ពេលមានភ្លៀង គឺ ជនលិចតែមួយយប់នោះទេ គឺស្រកអស់ហើយ ខណៈនេះ បានចាក់ផ្លូវបេតុង កើន កម្ពស់ ដូច្នេះ អាជ្ញាធរ សង្កាត់និងក្រុងប៉ោយប៉ែត សង្ឃឹម យ៉ាង មុតមាំ ថា លែងមានទឹកជន់លិចទៀតហើយ នៅចំណុច នេះ ។
សូមបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុង នេះ បានការសម្របសម្រួល ពីអាជ្ញាធរ សង្កាត់ ក្រុងប៉ោយប៉ែត ដោយបានទន់ចូលរួម ស្ថាបនា ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ហើយសម្រាប់ការចំណាយ ថ្លៃបាយ ទឹក ផ្សេងៗ គឺបានការឧបត្ថម្ភ ពី អាជ្ញាធរ សង្កាត់ ប៉ោយប៉ែត ។
No comments