សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋនឹងអាជីវករលក់ដូរក្នុងផ្សាររ៉ាស្នើសុំអន្តរក្រសួងបើកច្រកផ្លូវឆ្លងពីផ្លូវជាតិលេខ៥កាត់ ស្ថានីយ៍រថភ្លើងចូល ផ្សាររ៉ាថ្មីក្រុងប៉ោយប៉ែត,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនឹងអាជីវករលក់ដូរ និងពលរដ្ឋអ្នកទិញមានការពិបាកក្នុងការទិញម្ហូប ប្រជាពលរដ្ឋស្នើសុំ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ឲ្យអន្តរ ក្រសួងដើម្បីបានបើក ច្រកផ្លូវតូចមួយ ក្នុងចំណោម២ ឆ្លងពីផ្លូវជាតិលេខ៥កាត់ ស្ថានីយ៍រថភ្លើងប៉ោយប៉ែត ចូលផ្សាររ៉ាថ្មី នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២០ ដោយលើកមូលហេតុ ថាសព្វថ្ងៃការលក់ដូរ ក្នុងផ្សារមិនដាច់ហើយ មករងផលប៉ះពាល ពីការរីករាលដាលជម្ងឺ កូវីត១៩ទៀត ហើយមកបន្ថែមការ លំបាកគ្មានឆ្លងផ្លូវកាត់ ចូលទៅបានធ្វើឲ្យរបរ លក់ដូររបស់ពួកគាត់មានការ ជួបទុក្ខលំបាកបញ្ហា មួយជាន់ហើយថែមមួយទៀត គឺលក់ដូរទំនិញមិន ដាច់ហើយអ្នកទិញគ៏ ពិបាកចូលទិញទៀត។

ប្រជាពលរដ្ឋនឹងអាជីវករលក់ដូរមានដូចជា អ្នកស្រី ប៉ាក់ ពៅ អ្នកស្រីសូត្រ ថា លោកឯម សារឿន។

ប្រជាពលរដ្ឋអាជីវករបានប្រាប់ ឲ្យដឹងថាពួកគាត់ មានការព្រួយបារម្ភ ដល់ជីវភាព ហើយបានគោរព ស្នើសុំអន្តរាគមន៍ពី សម្តេចអគ្គមហា សេនាបតីតេ ជោហ៊ុនសែននាយក រដ្ឋមន្ត្រីនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ ទៅអន្តរក្រសួង អាជ្ញាធរដែនដីនិង ជំនាញដើម្បីបើកច្រក ផ្លូវតូចមួយពីម្តុំចំណុច លីហ៊ូវ ភូមិក្បាលស្ពាន១ កាត់ផ្លូវជាតិលេខ៥ មកកាត់តាមរបង ស្ថានីយ៍រថភ្លើងប៉ោយប៉ែត មានទទឹងត្រឹម២ម៉ែត្រ ឬធំជាងនេះ សម្រាប់ ថ្មើរជើងនិងម៉ូតូ ឆ្លងកាត់ចូលផ្សាររ៉ាថ្មី ចំណែកអ្នកទិញ ក៏បានស្នើដូចគ្នាដែរ ព្រោះវាងាយ ស្រួលដើរទៅ ផ្សារដែលនៅជិតផ្ទះ ។

សូមរំលឹកថារដ្ឋ បាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី១០ខែឧសភាឆ្នាំ២០១១ កន្លងមកបាន ស្នើរឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបើកផ្លូវ កាត់តាមស្ថានីយ៍រថភ្លើង ចូលទៅលំនៅដ្ឋាននៅ ខាងត្បូងស្ថានីយ៍ នាភូមិប៉ោយប៉ែតនិង ភូមិក្បាលកោះ ក៏ដូចជាផ្សាររ៉ាថ្មីនេះដែរ មានលទ្ធភាព២ កន្លែងគឺសម្រាប់ បើកផ្លូវឲ្យពលរដ្ឋអាច ដើរកាត់ស្ថានីយ៍ រថភ្លើងនេះទី១ផ្លូវចាស់ ចម្ងាយ៣៥ម៉ែត្រ ខាងលិចអគារស្ថានីយ៍ មានទទឹង៧ម៉ែត្រ ទី២ ផ្លូវចាស់ចម្ងាយ៦០ម៉ែត្រ ខាងលិចអគារស្ថានីយ៍ដែរ ទទឹង៤ម៉ែត្រ ។

ចំណែករដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្នុងស្មារតីអង្គប្រជុំ បានឯកភាពថា ពិនិត្យលើគំនូស បៃតងលើផែនទីដែល ប៉ះពាល់ដល់ដីក្រុម ហ៊ុនអ្នកស្រី លីម៉ារី ដើម្បីស្នើឲ្យអគ្គ នាយកផ្លូវដែក សម្រេចទី២ បញ្ហាផ្លូវឆ្លងកាត់ ២ចំណុចនេះ រដ្ឋបាលក្រុងបាន ឯកភាពតាមស្មារតី ខ្លឹមសារសុំបើកផ្លូវថ្មើរ ជើងឆ្លងកាត់ស្ថានីយ៍ រថភ្លើងទៅលំនៅឋាន ពលរដ្ឋនៅភូមិក្បាល កោះនិងភូមិប៉ោយប៉ែត ក៏ដូចជាសម្រាប់ ចូលផ្សាររ៉ាថ្មីព្រោះ ដើម្បីជីវភាពពលរដ្ឋ ។

រដ្ឋបាលខេត្តបានធ្វើសំណើទៅ អន្តរក្រសួងពីរឿងនេះ សម្រេចបានគឺ លើបច្ចេកទេសរបស់ ខាងផ្លូវដែក ក្រសួងសាធាណការ និងដឹកជញ្ជូននិងអន្តរ ក្រសួងដែរ តែប៉ុណ្ណោះ៕






No comments