សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិហេតុការណ៍នេះ នៅថ្ងៃទី១៥ សីហា ២០២០ វេលាម៉ោង២ និង៣០នាទីចំណុចផ្ទះលេខ០១បេផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ដឹកនាំបង្រ្កាបដោយ លោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ។

តាមការអោយពីសមត្ថកិច្ចថាជនរងគ្រោះឈ្មោះ ហ៊ុន រស់ ភេទ ប្រុស អាយុ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ លក់ដូរ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៤នាក់៖
១ .ឈ្មោះ ភឹម ឆៃលី ហៅអាឆៃ ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ .មានសារធាតុញៀន។
២ .ឈ្មោះ ភឹម សូនីហៅសូនី ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅជាមួយគ្នា មុខរបរមិនពិតប្រាកដ.មានសារធាតុញៀន។

៣ .ឈ្មោះ សេង សំណាង ហៅអាម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិសង្កាត់ជាមួយគ្នាមុខរបរមិនពិតប្រាកដ។
៤ .ឈ្មោះ ហេង ស៊ីឃាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៦៩ ឆ ផ្លូវបេតុង ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ រត់រឺម៉កកង់បី .មានសារធាតុញៀន។

សម្ភារៈវត្ថុតាងដកហូតរួមមាន ៖
១ .កន្ត្រៃកាត់ដែក ចំនួន ០១គ្រឿង
២ .ពិលបំភ្លឺចំនួន ០៣គ្រឿង។
៣ .មេសោផ្ទះចំនួន ០៥គ្រឿង។
៤ .ដែកបំពង់ទិបចំនួន ០២កំណាត់។
៥ .រឺម៉កកង់បីឥណ្ឌា មួយគ្រឿង ស្លាកលេខភ្នំពេញ1HW- 5944 ពណ៌សរ ។

ប្រភពប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង០៤នាក់ បានជួបពិភាក្សាគ្នាចេញធ្វើសកម្មភាពលួចដោយមិនកំណត់គោលដៅ លុះដល់ម៉ោងប្រហែល២៣ និង០០នាទី ពួកគេបានជួបជុំគ្នាឡើងជិះរឺម៉កកង់បីចេញពីវាលស្បូវរកកន្លែងដើម្បីធ្វើសកម្មភាពលួច លុះមក ដល់ផ្ទះកើតហេតុឃើញផ្ទះចាក់សោពីក្រៅ ក៏ឈប់រឺម៉កចុះទៅធ្វើសកម្មភាពគាស់កាត់ សោផ្ទះចូលទៅលួចយកទ្រព្យសម្បត្តិ ពេលកំពង់តែធ្វើសកម្មភាពត្រូវសមត្ថកិច្ចមកទាន់ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍ឬស្សីកែវ ធ្វើការសាកសួយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនិតីវិធី៕




No comments