Breaking News

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣
ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរវិសយ័ក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
របៀបវារៈសម្រាប់កិច្ចប្រជុំរួមមាន៖១.ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។
២.ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៥របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។៣.ពិនិត្យ និងពិភាក្សា និងអនុមត័សេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។៤.ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម។៥.ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តកំពង់ចាម។៦.ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៧.បញ្ហាផ្សេងៗ។



No comments