សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះស្វែងយល់ពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តកណ្តាលក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់លោកជំទាវ ទី បូរ៉ាសុីនឹងឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលអញ្ជើញជាចូលរួមក្នុងកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់លោកជំទាវ ទី បូរ៉ាសុីឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល។

ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃ ទី២៨ ខែ កក្កដា ឆ្នាំ២០២០ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដែលដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ។

បន្ទាប់ពីឯកឧត្តម គង់ សោភ័ណ្ឌ បានអាននូវសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ពាក់ព័ន្ធនឹងវិស័យ នៃមន្ទីរជំនាញនីមួយៗរួចមក  លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មការទី៥នៃព្រឹទ្ធសភាចុះបេសកម្មក្នុងខេត្តកណ្តាលមានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សំរាប់ជាគោលដៅផែនការក្នុងការអនុវត្តចុះតាមដានស្វែងយល់ពីការងារអនុវត្តច្បាប់ទៅតាមសមត្ថកិច្ចរបស់ ខ្លួន និងចុះមើលជនបរទេស ដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែន និងចុះពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត  ។

លោកជំទាវលើកឡើងថាគណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួល ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់អោយខេត្តនីមួយៗអនុវត្ត ដើម្បីអោយថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារៈកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាពប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពអោយបានកាន់តែល្អ និងជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់អោយមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល  ឆ្ពោះទៅប្រទេសមួយដែលមានរីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនឹងនេះលោកជំទាវក៍បានស្នើរដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកណ្តាល ត្រូវជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាម អោយបានជានិច្ចដើម្បីងាយគ្រប់គ្រងទិន្ន័យ និងសភាពការថ្មីដែលកើតមានឡើងនូវនឹងកន្លែងដើម្បីដោះស្រាយបញ្ហាអោយទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-19ដែលកើតមានថ្មីៗនេះ។

ជាមួយគ្នានោះ លោកជំទាវ ទី បូរ៉ាស៉ី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូន ដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕





No comments