ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់,,,
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្ទាប់លោក ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ ទទួលមណៈភាពនាថ្មីៗនេះ។
ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ខាងលើនេះ ធ្វើឡើងនៅ
នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការង នាយទាហាន និងនាយទាហានរងយ៉ាងច្រើនកុះករ។
យោងប្រកាសលេខ២៦៦ ត.ត/០៧២០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក សូ សុវណ្ណឌី អត្តលេខ០០៥១៧៨ មេបញ្ជាការរង និងជានាយសេនាធិការ បច្ចុប្បន្នជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។
និងសេចក្តីសម្រេចលេខ ១៦ តតផប/០៧២០ របស់អគ្គបញ្ជាការដ្ឋាន ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ទោ ឌុច សម្ភស្ស នាយរងសេនាធិការដ្ឋាន ជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕
No comments