សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀមួយចំនួន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តកណ្តាល៖ដោយការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្តស្នងការ ខេត្តនិងលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់នឹងគ្រឿងញៀនមួយចំនួនហេតុការណ៍នេះនៅថ្ងៃអង្គារ៍០៨កើត ខែស្រាពណ៍ ឆ្នាំ ជូត  ទោស័ក ពស ២៥៦៤ត្រូវនឺងថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង ១២នឹង១០នាទីនៅត្រង់
ចំណុចភូមិពពាលខែ ឃំុដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។បើតាមការបញ្ជាក់ពីលោក អឿន អាន អធិការ រងស្រុកផ្នែកប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា
ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះសុខ គង្គា ហៅឃ្លោក ភេទប្រុសអាយុ២៧ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដនិងមានទីលំនៅភូមិឃុំកើតហេតុវត្ថុតាងចាប់យកបានរួមមាន៖១.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក(ICE)ចំនួន១២កញ្ចប់មធ្យម០២កញ្ចប់ តូច១០កញ្ចប់,២.ជញ្ចីងថ្លឹងថ្នាំញៀនចំនួន០១
៣.ទូរស័ព្ទដៃចំនួន០២គ្រឿង,៤.ប្រអប់ជ័រពណ៍សចំនួន០១នឹងសម្ភារះប្រើប្រាស់ វុិចខ្ចប់មួយចំនួន។ដោយឡែក លោកជឿន សារំនាយប៉ុស្តិ៍ដីឥដ្ឋបានប្រាប់ថានៅមុនពេលកើតហេតុ ខាងលើដោយបានទទួលព័ត៍មានពីប្រជាពលរដ្ឋល្អបានផ្តល់ព័ត៍មានប្រាប់ កម្លាំងសមត្ថកិច្ចថាមានសកម្មភាពចែកចាយថ្នាំញៀននៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតនៅក្នុងភូមិពពាលខែឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។ក្រោយពីទទួលព័ត៍មានបានភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើរួមហ្នឹងថ្នាំញៀនចំនួន០២កញ្ចប់មធ្យមក្រោយមកកំលាំងបានបង្កើតគណៈ
កម្មាធិការដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានធ្វើការឆែកឆេរក្នុងបន្ទប់ខាងក្រោមផ្ទះជនសង្ស័យរកឃើញថ្នាំចំនួន១០កញ្ចប់តូចបន្ថែមទៀតរួមហ្នឹងសម្ភារះជាវត្ថុតាងខាងលើ។បន្ទាប់មកកំលាំងបានបញ្ចូនជនសង្ស័យរួមហ្នឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ។
ក្រោយពីសាកសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនចំនួន១២កញ្ចប់មធ្យម០២កញ្ចប់ តូច១០កញ្ចប់ខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញមកពីឈ្មោះ ឃី វិសាល ភេទប្រុសអាយុប្រហែល២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំជាមួយគ្នាហើយមានឈ្មោះ នីត ភេទប្រុសអាយុប្រហែល២០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុត្រូវជាប្អូនបង្កើតឈ្មោះ ឃី វិសាលចំនួន០១កញ្ចប់ធំតំលៃ៥០.០០០០៛.ហាសិបមុឺនរៀល
ដើម្បីយកមកវុិចខ្ចប់ជាកញ្ចប់តូចៗនឹងមធ្យមលក់បន្តក្នុង០១កញ្ចប់មធ្យម តំលៃ១០.០០០០៛.ដប់មុឺនរៀល.ចំនែកកញ្ចប់តូចក្នុង០១កញ្ចប់តំលៃ៣.០០០០៛.បីមុឺនរៀន.ហើយថ្នាំញៀននោះបានលក់អស់មួយចំនួននៅសល់មួយចំនួនខាងលើក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនបានតែម្តង។
បន្ទាប់ពីសួរនាំរួចជនសង្ស័យរួមនឹងវត្ថ តាងត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធីចំពោះជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។





No comments