សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរស០៣នាក់ជាជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រធ្វើការឃាត់ខ្លួនពីបទលួចក្រោយពីជនរងគ្រោះដាក់ពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាល,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖បុរស០៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រធ្វើការឃាត់ខ្លួនពីបទលួចទូរស័ព្ទដៃក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលហេតុការណ៍នេះត្រូវនឹងថ្ងៃទី២៩កក្កដាឆ្នាំ២០២០កើតហេតុថ្ងៃអង្គារ ៨កើតខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ខែកក្តដា ឆ្នាំ២០២០វេលាម៉ោង២៤នឹង៣៧នាទីចំណុច ក្នុងផ្ទះជនរងគ្រោះ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។បើតាមការបញ្ជាក់ពីជនរងគ្រោះម្នាក់មានឈ្មោះជា សុផា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករលំនៅសព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ  ស្រុកល្វាឯម ខេត្តកណ្ដាលបានមកដាក់ពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រថាមានចោរចូលលួចទូរស័ព្ទដោយបានឆែកមើលកាមេរ៉ាសុវត្ថិភាពក៏បានផ្ដិតរូបមកដាក់បណ្ដឹងនៅប៉ុស្តិ៍អរិយក្សត្រដើម្បីតាមរកជនសង្ស័យ ។
ក្រោយពេលជនរងគ្រោះមកដាក់ពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្របានចុះស្រាវជ្រាវឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ បាន០៣នាក់មានឈ្មោះ៖
១.ឈ្មោះ កន កុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ទីលំនៅសព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលត្រូវបានឃាត់ខ្លួន,,,,
២ឈ្មោះ កន សុផាត ហៅ រ៉ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅសព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលត្រូវបានឃាត់ខ្លួន,,,,
៣.ឈ្មោះញាណ រិទ្ធីសក័ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅសព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលត្រូវបានឃាត់ខ្លួន,,,,,
សម្ភារៈបាត់បង់ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក SamSung A51ពណ៌ខ្មៅ។
វត្ថុតាងដកហូតរួមមាន០១គ្រឿង ម៉ាក SamSung A51 ពណ៌ខ្មៅ,ករណីនេះកើតហេតុ  នៅថ្ងៃទី២៧កក្កដាឆ្នាំ២០២០ វេលាម៉ោង១៩នឹង០០នាទី ជនរងគ្រោះឈ្មោះ ជា សុផា ជួបជុំបងប្អូនបង្កើតចំនួន០៤នាក់នាំគ្នាផឹកស៊ីនៅក្នុងផ្ទះរហូតដល់វេលាម៉ោង២៣នឹង១០នាទីក៏ឈប់ផឹកនាំគ្នាសម្រាក ។
លុះដល់វេលាម៉ោង២៤នឹង៣៧នាទីអាធ្រាតឈានចូលថ្ងៃទី២៨កក្កដាឆ្នាំ២០២០ អ្នកជិតខាងឈ្មោះ សុខា បានទូរសព្ទ័ប្រាប់ឈ្មោះជា ស្រីពៅ ត្រូវជាប្អូនបង្កើតជនរងគ្រោះថាគាត់មើលក្នុងកាមេរ៉ារបស់គាត់ឃើញមានចោរផ្លោះរបងចេញពីក្នុងផ្ទះរបស់ជនរងគ្រោះ ពេលនោះ ឈ្មោះជា ស្រីពៅ បានប្រាប់បងប្អូនហើយនាំគ្នាឆោឡោរបញ្ចាំងពិលតាមរកតែរកមិនឃើញជសង្ស័យទេ។
លុះព្រឹកឡើងថ្ងៃទី២៨កក្កដាឆ្នាំ២០២០ ជនរងគ្រោះទើបដឹងថាបាត់ទូរស័ព្ទចំនួន០១គ្រឿងដែលដាក់លើក្បាលដំណេកហើយក៏ផ្ដិតរូបជនសង្ស័យចេញពីកាមេរ៉ារបស់ឈ្មោះ សុខា យករូបភាពនោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រដោយមើលតាមរូបភាពសមត្ថកិច្ចនគរបាលប៉ុស្តិ៍អរិយក្សត្រស្គាល់អត្តសញ្ញាណជនសង្ស័យលុះ
នៅថ្ងៃទី២៩កក្កដាឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្របានហៅជនសង្ស័យឈ្មោះកន កុង មកសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួននិងឈ្មោះកន សុផាត ឈ្មោះញាណ រិទ្ធី សក័ ពិតជាបានចូលលួចទូរសព្ទពីក្នុងផ្ទះជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យទាំង ៣ នាក់ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្របញ្ជូនមក អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតីវិធី។





No comments