សមត្ថកិច្ចខេត្តព្រះសីហនុបានចុះបង្ក្រាបករណីការជួញដូរ និងប្រេីប្រាស់សារធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនមនុស្សបានចំនួន៨នាក់,,,,,
ខេត្តព្រះសុីហនុ៖សមត្ថកិច្ចខេត្តព្រះសីហនុបានចុះបង្ក្រាបករណីការជួញដូរ និងប្រេីប្រាស់សារធាតុញៀនខុសច្បាប់ដោយបានឃាត់ខ្លួនមនុស្សបានចំនួន៨នាក់នៅថ្ងៃអង្គារ៍នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៧នឹង០០នាទីល្ងាចស្ថិតនៅចំណុចក្រុម៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។ សមត្ថកិច្ចចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់សារធាតុញៀននោះដោយដឹកនាំពីលោកវរសេនីយ៍ ត្រី ឡុង គឹមហួរ ប្រធានការិយាល័យបទល្មេីសគ្រឿងញៀនខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថទំបន់រលក ផងដែរ។ សមត្ថកិច្ចបានអោយដឹងថា មនុស្សដែលឃាត់ខ្លួនបានចំនួន ០៨នាក់ ហើយធ្វេីពិនិត្យតេស្តរកសារធាតុញៀនរកឃេីញមានចំនួន ០៥នាក់ដែលប្រេីប្រាស់សារធាតុញៀន ហេីយក្នុងចំណោម ០៥នាក់នោះធ្លាប់ចេញពីគុកចំនួន ០២នាក់ទៀតផង។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់រួមមាន៖
១.ឈ្មោះ សាន្ត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ សង្កាត់៤ ក្រុងព្រះសីហនុធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ទើបតែចេញបាន២ខែ មានសារធាតុញៀន,,,
២. ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ធ្យូងបច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ កន្លះ ទើបចេញបានមួយឆ្នាំមានសារធាតុញៀន,,,
៣. ឈ្មោះ ថោង ថាន់ណាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុមានសារធាតុញៀន,,,
៤. ឈ្មោះ ឯក វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបបច្ចុប្បន្នស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុមានសារធាតុញៀន,,,
៥. ឈ្មោះ ឯក សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបបច្ចុប្បន្នស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ខេត្តព្រះសីហនុមានសារធាតុញៀន,,,
៦.ឈ្មោះ សរ សៀវលាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានបច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុគ្មានសារធាតុញៀន,,,
៧. ឈ្មោះ ចិន ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដបច្ចុប្បន្នភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ គ្មានសារធាតុញៀន,,,
៨. ឈ្មោះ ថោង ចាន់ណាវី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបបច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុគ្មានសារធាតុញៀន
ករណីចុះបង្ក្រាបនោះ សមត្ថកិច្ចបានដកហូត ចាប់យកវត្ថុតាងរួមមាន៖១. ម្សៅសថ្លា ចំនួន ៤ កញ្ចប់ទម្ងន់៦.០០ក្រាមទាំងសម្បក
២. ទូរស័ព្ទ ចំនួន ៤ គ្រឿង
៣. ម៉ូតូ ចំនួន ១ គ្រឿង
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
No comments