Ticker

10/ព័ត៌មានជាតិ/ticker-posts

ប្រជានេសាទ កំពង់ដាក់ការសង្ស័យ ម្ចាស់ដីថ្មី ចេញមុខមក ពីណា សូមដើម្បីតែអាជ្ញាធរមូលដ្ឋាន កំពង់ក៏គាត់ឆ្ងល់់ដែរវគ្គ១


ខេត្តព្រះសីហនុ៖ផ្សាយចេញនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ យោងតាមបទសម្ភាសន៍លោក.ឈាង ពន្លក.រស់នៅភូមិព្រែកសង្កែឃុំទឹកថ្លាស្រុក ព្រៃនប់ខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា រូបគាត់បានរស់នៅអាស្រ័យផល និងមានប័ណ្ណ បញ្ជាក់កាន់កាប់ដីធ្លី តាំងពីឆ្នាំ២០០០មកម្ល៉េះរហូតមកដល់ឆ្នាំ២០០៥ ទីតាំងភូមិសាស្ត្រដែលគាត់ធ្វើ កិញ ភាសា តំបន់ ដែលប្រជាពលរដ្ឋយើង ហៅថា ប្រឡាយ ការជីកកិញ ដើម្បីចិញ្ចឹមក្តាម🦀 ប្រជានេសាទ ដែលអាស្រ័យផល ជាច្រើនគ្រួសារ មកដល់សព្វថ្ងៃនេះ ពួកគាត់បានទទួលស្គាល់ថាពិតជាដីរបស់លោក ឈាង ពន្លក តាមវីដេអូ បទសម្ភាសន៍.......

យោងតាមសម្តីលោក .លី យុសុទ្ធ.មេភូមិ ព្រែកសង្កែ បានប្រាប់អ្នកសារព័ត៌មានយើងថា គាត់ពិតជាមានចម្ងល់ចំពោះការចេញប័ណ្ណនៃអចលនវត្ថុ ម្ចាស់ដីថ្មីម្នាក់ទៀត ដែលគេអះអាងថា មានប្លង់រឹង ដែលប្លង់នោះ ជាន់ពីលើដីរបស់លោក ឈាង ពន្លកឡើយ ហើយគាត់ក៏មិនបានដឹងរឿងនេះដែរ

មន្ត្រី សាលាឃុំទឹកថ្លា ម្នាក់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា គាត់ពិតជាមានការសង្ស័យ ចំពោះការចេញប្លង់របស់ប្រធានភូមិបាលស្រុក ព្រៃនប់ ចំពោះនិតិវិធីនៃការកសាងប័ណ្ណ ក្នុងនាមអាជ្ញាធរ មូលដ្ឋាន ពុំបានដឹងរឿង តើសាក្សី នៃព្រំប្រទល់ តើអ្នកណាជាអ្នកផ្តិតមេដៃ.ដឹងលឺ យ៉ាងណាមិញ លោក សួន តុលា ដែលមានការអះអាងថាជាបងប្អូនម្ចាស់ដីមានប្លង់រឹង នៅមិនទាន់បញ្ជាក់បង្ហាញ នៅឡើយ ថាប្លង់រឹងនោះ មានពិតដែលឬទេ? លោកបានបន្ថែមទៀតថាដីរបស់គាត់មាន ប៉េ វ៉េ PV សូមបញ្ជាក់ផងដែរថា លោក ឈាង ពន្លក និងលោក សួន តុលា បានទៅបញ្ជាក់ បង្គោលព្រំ ហើយតាមការសន្និដ្ឋានរបស់គាត់ គឺជាន់ដី នៅចំនុចទីតាំងខាងលើ ចំនួន ១៤ហិចតា !!

សូមបញ្ជាក់ផងដែលថា ការជួបគ្នា នៅថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២១នេះ ភាគីទាំងសងខាង នៅមិនទាន់បញ្ជាក់នៅឯកសារណាមួយនោះឡើយ ដោយសារ លោកសួន តុលា ហាក់បីដូចមិនស្គាល់ដីរបស់ខ្លួន តាមរូបភាពវីដេអូ....

ប្រជាពលរដ្ឋ ស្នើសុំ ដល់លោក ចេង ស្រុងប្រធាន មន្ទីរ រៀបចំដែន នគររូបនីយកម្ម សំណង់ខេត្តព្រះសីហនុ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៉ើអង្កេត ក្នុងករណី ខាងលើ ដោយក្តីអនុគ្រោះ

ក្រុមការងារអ្នកសារព័ត៌មាន រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបប វីជ្ជាជីវៈអ្នកសារព័ត៌មានសូមអរគុណ៕

ការិយាល័យទំនាក់ទំនង៖0967117744/017279124



Post a Comment

0 Comments