Ticker

10/ព័ត៌មានជាតិ/ticker-posts

ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញនិងបង្កប់អាប៉ោងមួយកន្លែងក្នុង(បុរី ណៃអី) ភូមិព្រៃកំបុតលោក សានប៉ែត មេប៉ុស្តិ៍ចោមចៅ២ចុះបង្ក្រាបផង!!!


ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី១២.១១.២០២១ ទីតាំងល្បែងសុី(ជល់មាន់តាមអនឡាញ)និងបង្កប់អាប៉ោងមួយកន្លែងក្នុង(បុរីណៃអី)ស្ថិតក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលបំបាំងកាយពីផ្សារសន្តិភាព ២ឥឡូវមកលាក់ខ្លួនក្នុង(បុរីណៃអី)កំពុងបើកដំណើរការយ៉ាងរលូនធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់ក្នុង(បុរីណៃអុី)មានការព្រួយបារម្ភជាខ្លាំងដោយសារតែបនល្បែងនៅកៀកខ្លួន។ទីណាមានបនល្បែងទីនោះប្រាកដមានអំពើ ចោរ ឆក់ ប្លន់ ជាក់ជាមិនខានដោយសារមានលេងល្បែងស៊ីសងមូលហេតុទាំងនេះហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់ក្នុង(បុរីណៃអី) កំពុងតែមានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពរបស់គាត់។

បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង(បុរីណៃអី)បានលួចខ្សឹបប្រាប់អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)តិចៗថាសូមឲ្យអ្នកសារព័ត៌មានជួយចុះផ្សាយផងដើម្បីឲ្យជ្រាបដល់អាជ្ញាធរមូលដ្ឋានដើម្បីមានវិធានការចុះទប់ស្កាត់ល្បែងស៊ីសងមួយកន្លែងមួយផងដើម្បីរក្សារសុវត្ថិភាពជូនពួកគាត់នៅក្នុងបុរី។

បែបនេះហើយបងប្អូនប្រជាពលរដ្ឋក្នុង(បុរីណៃអី)សូមសំណូមពរដល់លោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ ២ គួរតែមានវិធានការចុះពិនិត្យទីតាំងល្បែងស៊ីសងមួយកន្លែងនេះនិងចុះធ្វើការបង្ក្រាបផងដើម្បីសុវត្ថិភាពជូនបងប្អូនរស់នៅក្នុង (បុរី ណៃអី)និងដើម្បីភូមិឃុំមានសុវត្ថិភាព។ជៀសវាងបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នានិងបើកភ្លើងខៀវប្រហែលជាអសមត្ថភាពក្នុងការបង្ក្រាប។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតមកកៀកខ្លួនពួកគាត់ហើយគ្រាកន្លងមកពួកគាត់ធ្លាប់បានមានក្តីសុខមិនមានសំលេងស្រែកហ៊ោកញ្ជ្រៀវខ្លាំងៗរំខានដល់ពួកគាត់!!អីឡូវបែរជាសំលេងស្រែកហ៊ោកញ្ជ្រៀវខ្លាំងៗរំខានដល់ពួកគាត់មិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋាន។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋស្នើរសុំ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយមានវិធានការចុះបង្ក្រាបទីតាំងមួយកន្លែងផងព្រោះថាបានមកដល់ជិតបងប្អូននៅក្នុង(បុរីណៃអី)គឺជាអាហារនិភ័យមួយចំពោះដល់គាត់ដែលរស់នៅសព្វថ្ងៃគាត់កំពុងតែរស់នៅដោយមានក្តីសុខ!!ស្រាប់តែពេលនេះបែរជាល្បែងស៊ីសងមួយកន្លែងនេះកំពុងមានវត្តមាននៅក្បែរខ្លួនគាត់ទៅវិញ ធ្វើឲ្យពួកគាត់នៅក្នុងបុរីមានការព្រួយបារម្ភជាខ្លាំង។បងប្អូនប្រជាពលរដ្ឋមហាជនសង្ឃឹមថាលោក ម៉ន វុធី អធិការពោធិ៍សែនជ័យនិងមានវិធានការចុះបង្ក្រាបជាក់ជាមិនខាន។មិនឱ្យបងប្អូនប្រជាពលរដ្ឋដាក់ការសង្ស័យចំពោះលោកថាឃុបឃិតគ្នាជាមួយបទល្មើសល្បែងស៊ីសងនិងអសមត្ថភាពក្នុងការបង្ក្រាប។

ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ☎️0967117744/017279124☎️




Post a Comment

0 Comments