Ticker

10/ព័ត៌មានជាតិ/ticker-posts

មហាជនជាច្រើនកំពុងរិះគន់អាជ្ញាធរខណ្ឌ៧មករាអសមត្ថភាពក្នុងចុះបង្ក្រាបទីតាំងបើក(ភ្នាល់ចាក់បាល់ និងបៀរការ៉ាត) តាមអនឡាញដុះស្លែរដ៏ធំមួយកន្លែងបណ្តោយផ្លូវ១៨២ ទល់មុខផ្សារអូរឫស្សីនៅតែបណ្តែតបណ្តោយអោយមានការបើកលេង!!វគ្គA2


ភ្នំពេញ៖ផ្សាយនៅថ្ងៃទី២៥.១១.២០២១បងប្អូនប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគន់ទៅលើអាជ្ញាធរខណ្ឌ៧មករា អសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង ភ្នាល់ចាក់បាល់ និងបៀរការ៉ាតតាមអនឡាញខុសច្បាប់ មួយកន្លែង ស្ថិតនៅផ្លូវ១៨២ សង្កាត់អូឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកដំណើរការយ៉ាងរលូន បែបជាអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានពាក់ព័ន្ធគ្មានវិធានការចុះបង្ក្រាបរឺក៏???

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ បៀរការរ៉ាត តាមអនឡាញ មួយកន្លែងនេះ លួចបើកដំណើរការយូរមកហើយដុះស្លែងតែម្តងបើកយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរនិងមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានណាមានវិធានការជួបបង្ក្រាបទេនៅតែបណ្ដោយឲ្យមានការបើកលេងដដែររឺដឹងហើយតែស្រងំស្ងៀមមិនហ៊ានចុះបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរនៅសមត្ថកិច្ចមូលដ្ឋានប្រហែលត្រូវដងត្រូវផ្លែគ្នាហើយមើល!!បានជាមិនវិធានការចុះបង្ក្រាបនៅតែព្រងើយកន្តើយទៅវិញ។

បើតាមការបញ្ជាក់ពីលោក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា ប្រាប់អង្គភាព(រស្មីក្រុងតាខ្មៅ)តាមរយះទូរស័ព្ទដៃឱ្យដឹងថាទីតាំងបើក(ភ្នាល់ចាក់បាល់ និងបៀរការ៉ាត)តាមអនឡាញ មួយកន្លែងនេះលោកអធិការបានបញ្ជាឲ្យជំនាញមេប៉ុស្តិ៍សង្កាត់អូឫស្សី១ បានចុះធ្វើកិច្ចសន្យានិងបានបិទហើយ។

ជាក់ស្ដែងនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១អ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងឃើញនៅបើកដំណើរការនៅឡើយទេ។

ប្រជាពលរដ្ឋសង្ឃឹមថា លោក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា និងមានសមត្ថភាពដឹកនាំកម្លាំងធ្វើការចុះបង្ក្រាបនិងជួយទប់ស្កាត់ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ! ។ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់ដាក់ការសង្ស័យលើអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធប្រហែលជាបើកភ្លើងខៀវនិងឃុបឃិតគ្នាហើយបង្កើតបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋាន!!រឺអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងដែនរបស់ខ្លួន។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនជឿជាក់ថា៖ លោក លីម សុភា អភិបាលខណ្ឌ៧មករា និងចាត់វិធានការទប់ស្កាត់ និងចុះបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះជាក់ជាមិនខាន។មិនអោយបងប្អូនប្រជាពលរដ្ឋនិងមហាជន រិះគន់ចំពោះលោកទេដើម្បីជារួមចំណែកចូលរួមគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ដើម្បីការពារីករាលដាលនៃជំងឺកូវីដ19 និងរក្សារគម្លាត ៣កាពារនិង៣កុំ!!!បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាលោក អភិបាលខណ្ឌ៧មករា មិនអោយបងប្អូនប្រជាពលរដ្ឋនិងមហាជនក្នុងមូលដ្ឋានដាក់សង្ស័យចំពោះលោកទេថាអសមត្ថភាពចុះបង្ក្រាបល្បែងស៊ីសងរឺបើកភ្លើងខៀវនិងឃុបឃិតគ្នានោះទេ។ហើយសង្ឃឹមទីតាំងល្បែងស៊ីសងលើលោកអភិបាលនឹងមានវិធានការបង្ក្រាបបានចាក់ជាមិនខាន។

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ទំនាក់ទំនងការិយាល័យនិពន្ធ៖ 0967117744/017279124



Post a Comment

0 Comments